នៅថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០២៥ ទេពី និង មហាសល បានចូលរួមពិធីបុណ្យចូលឆ្នាំថ្មីខ្មែរនៅសាលារៀន។ ពួកគេបានចូលរួមទាំងពិធីប្រពៃណីខ្មែរ និងពិធីសាសនា។ 🌸✨
ការជួយឲ្យកូនៗយល់ដឹងអំពីវប្បធម៌ និងសាសនាជាតិតាំងពីវ័យក្មេង គឺជាមូលដ្ឋានសម្រាប់អត្តសញ្ញាណ ការជឿទុកចិត្តលើខ្លួនឯង និងការគោរព។ ពិធីទាំងនេះលើសពីការសាទរ—វាជាមូលដ្ឋាននៃ ការដឹងគុណ គុណធម៌ និងការដឹកនាំក្នុងជីវិត។
យើងត្រូវចូលរួមរក្សាអត្តសញ្ញាណជាតិនិងបង្រៀនពី ឫសគល់ នៃវប្បធម៌ជាតិយើងឲ្យកូនៗ! 💛🙏
On 12th April 2025, Tepi and Mohasal joined their school’s Khmer New Year ceremony.
ពាំនាំសេចក្ដីស្រឡាញ់ទៅក្នុងរាល់សកម្មភាពជីវិតរស់ នៅប្រចាំថ្ងៃ។ ញ៉ាំអាហារ ជាមួយនឹងអំណរអរគុណដល់ អ្នកដែលចម្អិនអាហារ កសិករដែលបានដាំដុះ ដំណាំ និងបន្លែ។ ពេលបើកឡាន ឬជិះម៉ូតូ អំណរអរគុណដល់ ជនរួមជាតិ ដែលគាត់ បើកបរ ប្រកបដោយទំនួលខុសត្រូវ និងការយោគយល់ នៅលើដងផ្លូវ។
អំណរអរគុណដល់ក្រុមហ៊ុន ប្រធានក្រុមហ៊ុន អ្នកគ្រប់គ្រង សម្រាប់កិច្ចខិតខំប្រឹងប្រែង ដើម្បី ទទួលបាននូវភាពរីកចម្រើន និងរក្សាវត្តមានក្រុមហ៊ុននៅក្នុងទីផ្សារ ពីព្រោះវត្តមានរបស់ក្រុមហ៊ុនធ្វើឲ្យ បងប្អូន មានការងារធ្វើ និងមានប្រាក់ចំណូលសម្រាប់ ទ្រទ្រង់ សេដ្ឋកិច្ចគ្រួសារ។
អំណរអរគុណទៅកាន់អតិថិជនតែងតែបានបន្តគាំទ្រដល់កិច្ចការដែលបងប្អូន ធ្វើ រៀងរាល់ថ្ងៃ។ អរគុណក្រុមគ្រួសារដែលគាំទ្រនិងផ្ដល់ក្ដីស្រឡាញ់ មិនមានលក្ខខណ្ឌ រៀងរាល់ថ្ងៃ។
នៅពេលដែលរុក្ខជាតិកំពុងតែលូតលាស់ល្អ ? ឬក៏រង់ចាំដល់ពេលរុក្ខជាតិស្វិតស្រពោន មិនសូវលូតលាស់ល្អ?
ជាការពិតណាស់ សម្រាប់អ្នកមានបទពិសោធន៍ និងចំណេះដឹងផ្នែកកសិកម្ម យើងដាក់ជីថែទាំរុក្ខជាតិ នៅពេលដែលរុក្ខជាតិ លូតលាស់ល្អ។
ចុះចំណែកនៅក្នុងទំនាក់ទំនង និងសុភមង្គល គ្រួសារវិញ ?
តើយើងស្វែងរកការជួយជ្រោមជ្រែង ការបង្ហាត់បង្ហាញពីគ្រូបង្វឹក ឬក៏អ្នកជំនាញដើម្បី ធ្វើការពិគ្រោះយោបល់នៅពេលណា ? នៅពេលដែលសុភមង្គលក្រុមគ្រួសារមានសភាពល្អប្រសើរ ឬក៏នៅពេលដែលមានបញ្ហាគ្រួសារ?
តើយើងគប្បីស្វែងរកការបង្ហាត់បង្ហាញ ការពិគ្រោះយោបល់ ពីគ្រូបង្វឹក ឬ អ្នកជំនាញ នៅពេលដែលយើងមាន ចំណូលល្អ ឬនៅពេលមានបញ្ហា?
ជាការពិត មនុស្សទូទៅ ពួកគាត់ស្វែងរក អ្នកជំនាញដើម្បីធ្វើការពិគ្រោះយោបល់ និងការបង្ហាត់បង្ហាញនៅពេលដែលពួកគាត់មានបញ្ហា។ ហើយអ្នកខ្លះរង់ចាំដល់បញ្ហាធ្ងន់ធ្ងរ ដែលពិបាកនៅក្នុងការដោះស្រាយស្រោចស្រង់ទើបគាត់ស្វែងរក