ពាំនាំសេចក្ដីស្រឡាញ់ទៅក្នុងរាល់សកម្មភាពជីវិតរស់ នៅប្រចាំថ្ងៃ។ ញ៉ាំអាហារ ជាមួយនឹងអំណរអរគុណដល់ អ្នកដែលចម្អិនអាហារ កសិករដែលបានដាំដុះ ដំណាំ និងបន្លែ។ ពេលបើកឡាន ឬជិះម៉ូតូ អំណរអរគុណដល់ ជនរួមជាតិ ដែលគាត់ បើកបរ ប្រកបដោយទំនួលខុសត្រូវ និងការយោគយល់ នៅលើដងផ្លូវ។
អំណរអរគុណដល់ក្រុមហ៊ុន ប្រធានក្រុមហ៊ុន អ្នកគ្រប់គ្រង សម្រាប់កិច្ចខិតខំប្រឹងប្រែង ដើម្បី ទទួលបាននូវភាពរីកចម្រើន និងរក្សាវត្តមានក្រុមហ៊ុននៅក្នុងទីផ្សារ ពីព្រោះវត្តមានរបស់ក្រុមហ៊ុនធ្វើឲ្យ បងប្អូន មានការងារធ្វើ និងមានប្រាក់ចំណូលសម្រាប់ ទ្រទ្រង់ សេដ្ឋកិច្ចគ្រួសារ។
អំណរអរគុណទៅកាន់អតិថិជនតែងតែបានបន្តគាំទ្រដល់កិច្ចការដែលបងប្អូន ធ្វើ រៀងរាល់ថ្ងៃ។ អរគុណក្រុមគ្រួសារដែលគាំទ្រនិងផ្ដល់ក្ដីស្រឡាញ់ មិនមានលក្ខខណ្ឌ រៀងរាល់ថ្ងៃ។
នៅពេលដែលរុក្ខជាតិកំពុងតែលូតលាស់ល្អ ? ឬក៏រង់ចាំដល់ពេលរុក្ខជាតិស្វិតស្រពោន មិនសូវលូតលាស់ល្អ?
ជាការពិតណាស់ សម្រាប់អ្នកមានបទពិសោធន៍ និងចំណេះដឹងផ្នែកកសិកម្ម យើងដាក់ជីថែទាំរុក្ខជាតិ នៅពេលដែលរុក្ខជាតិ លូតលាស់ល្អ។
ចុះចំណែកនៅក្នុងទំនាក់ទំនង និងសុភមង្គល គ្រួសារវិញ ?
តើយើងស្វែងរកការជួយជ្រោមជ្រែង ការបង្ហាត់បង្ហាញពីគ្រូបង្វឹក ឬក៏អ្នកជំនាញដើម្បី ធ្វើការពិគ្រោះយោបល់នៅពេលណា ? នៅពេលដែលសុភមង្គលក្រុមគ្រួសារមានសភាពល្អប្រសើរ ឬក៏នៅពេលដែលមានបញ្ហាគ្រួសារ?
តើយើងគប្បីស្វែងរកការបង្ហាត់បង្ហាញ ការពិគ្រោះយោបល់ ពីគ្រូបង្វឹក ឬ អ្នកជំនាញ នៅពេលដែលយើងមាន ចំណូលល្អ ឬនៅពេលមានបញ្ហា?
ជាការពិត មនុស្សទូទៅ ពួកគាត់ស្វែងរក អ្នកជំនាញដើម្បីធ្វើការពិគ្រោះយោបល់ និងការបង្ហាត់បង្ហាញនៅពេលដែលពួកគាត់មានបញ្ហា។ ហើយអ្នកខ្លះរង់ចាំដល់បញ្ហាធ្ងន់ធ្ងរ ដែលពិបាកនៅក្នុងការដោះស្រាយស្រោចស្រង់ទើបគាត់ស្វែងរក
* ហេតុអ្វីបានជាង 90% នៃអាជីវកម្មត្រូវបរាជ័យក្នុងរយៈពេល10 ឆ្នាំនេះ?
ជាធម្មតា នៅក្នុងក្រាបបង្ហាញពីរបាយការណ៍សេដ្ឋកិច្ច អ្នកនឹងមើលឃើញខ្សែក្រាបដែលនៅចំណុចចាប់ផ្ដើមឡើងខ្ពស់ទៅដល់ចំណុចកំពូល ដែលជាទូទៅត្រូវចំណាយ ពេលប្រហែលជាដប់ឆ្នាំ។ តើគ្រប់គ្នាឆ្ងល់ដែលឬទេថា ហេតុអ្វីបានជាជាង 90% នៃអាជីវកម្មត្រូវបរាជ័យក្នុងរយៈពេល10 ឆ្នាំនេះ?
នេះក៏ដោយសារតែអាជីវកម្មភាគច្រើនអាចរស់បានដរាបណាសេដ្ឋកិច្ចមានអំណោយផលសម្រាប់ពួកគេ។
សូម្បីតែមនុស្សល្ងីល្ងើក៏អាចរកលុយបានដែរនៅពេលមានពន្លឺព្រះអាទិត្យរះត្រចះត្រចង់ មានខ្យល់បក់នៅខាងក្រោយ ហើយជំនោរទឹកកើនធ្វើឱ្យពួកគេខ្ពស់ឡើងៗ។ សូមសម្លឹងមើលប្រាក់ដែលរកបានយ៉ាងច្រើន ក្នុងអំឡុងពេលរីកចម្រើននៃ dot-com នៅចុងទសវត្សទី 90 ឬ អចលនទ្រព្យដែលរីកលូតលាស់យ៉ាងលឿនពីឆ្នាំ 2003-2007 ។ ភាគច្រើននៃអ្នកដែលរកប្រាក់តាមវិធីទាំងនេះ បាត់បង់ប្រាក់ទាំងនោះត្រឡប់មកវិញនៅពេលសេដ្ឋកិច្ចធ្លាក់ចុះ។ ប្រសិនបើអ្នកអាចទទួលបានជោគជ័យដោយសារតែស្ថានការណ៍ដែលកំពុងជួយអ្នក អ្នកក៏គង់តែនឹងត្រូវវិនាសព្រោះតែការផ្លាស់ប្តូរ នៅក្នុងអាជីវកម្មនោះ។ ការទទួលបានជំនាញ និងឧបករណ៍ដែលត្រូវការសម្រាប់និរន្តរភាព នៃអាជីវកម្ម គឺជារឿងសំខាន់បំផុត។ ហើយការបង្កើតជោគជ័យប្រកបដោយនិរន្តរភាពមានន័យថាអ្នកដឹងពី អ្វីដែលត្រូវធ្វើទាំងពេលដែលសេដ្ឋកិច្ចអាក្រក់
*តើខ្ញុំគួរកសុីអ្វី?
អាជីវកម្មល្អ មានផលិតផលលក់ដាច់ ទៅតាមតម្រូវការរបស់អតិថិជន មិនចាំបាច់ធ្វើការផ្សព្វផ្សាយខ្លាំង។ តើបងប្អូនឃើញអ្នកលក់ថ្នាំបំបាត់ការឈឺចាប់ ធ្វើវីដេអូឡាយ លេបសាកល្បងដើម្បីលក់ថ្នាំឲ្យដាច់ដែរឬទេ?
តើបងប្អូនឃើញ អ្នកលក់ថ្នាំ បំបាត់ជំងឺផ្ដាសាយ ធ្វើវីដេអូឡាយ ហើយលេបថ្នាំសាកល្បងដើម្បីលក់ដាច់ដែរឬទេ?
មានបងប្អូនជាច្រើនតែងតែសួរខ្ញុំថា តើខ្ញុំគួរតែចាប់ផ្ដើមអាជីវកម្មប្រភេទអ្វី?
ខ្ញុំលើកទឹកចិត្តឲ្យបងប្អូន សិក្សាស្វែងយល់អំពីចំណង់ចំណូលចិត្តផ្ទាល់ខ្លួន សិក្សាអំពីភាពខ្លាំងផ្ទាល់ខ្លួន បន្ទាប់មកសិក្សាអំពីទំនោរ និងតម្រូវការរបស់សង្គមរយៈពេលវែង។
បងប្អូនត្រូវ ស្វែងយល់ពីភាពខុសប្លែកគ្នារវាងសហគ្រិន និងអ្នកជំនួញ។ សហគ្រិនស្វែងយល់អំពីសេចក្ដីស្រឡាញ់
ចំណង់ចំណូលចិត្តផ្ទាល់ខ្លួន សិក្សាពីបញ្ហា និងតម្រូវការរបស់សង្គម រួចហើយពួកគាត់ប្រើប្រាស់គំនិតច្នៃប្រឌិតដើម្បីបង្កើតផលិតផល ឬសេវាកម្ម ដើម្បីជួយដោះស្រាយបញ្ហាសង្គម ។ ពួកគាត់ត្រូវការគំនិតឆ្នៃប្រឌិតខ្ពស់ និង គំនិតបែបយុទ្ធសាស្រ្តខ្ពស់។
អ្នកជំនួញ រកផលិតផលដែលក្រុមហ៊ុនដទៃ ផលិតស្រាប់
មនុស្សមិនធ្លាប់ប៉ះភ្លើងមិនដឹងថា ក្ដៅ
មនុស្សមិនធ្លាប់ប៉ះភ្លើងមិនដឹងថា ក្ដៅគឺជាអារម្មណ៍បែបណាទេ តែមិនថាយ៉ាងណាក្ដី មុនសម្រេចចិត្តទៅធ្វើអ្វីមួយ សូមរៀនស្វែងយល់ឱ្យអស់លទ្ធភាពសិន យ៉ាងហោចណាស់ វាជួយកាត់បន្ថយកុំឱ្យហានិភ័យខ្ពស់ពេក។ វាមិនមែនជារឿងលេងសើចទេ ប្រសិនបើអ្នកយកប្រាក់ដែលខំរកយ៉ាងលំបាករាប់ឆ្នាំទៅប្រថុយក្នុងជីវិតពិត។ ធ្លាប់គិតទេ ថាអ្នកនឹងត្រូវប្រឈមមុខយ៉ាងម៉េចជាមួយនឹងការបាត់បង់ មិនថាលុយកាក់ ពេលវេលា ទំនុកចិត្ត កេរ្ដិ៍ឈ្មោះរបស់អ្នក? ហើយ ប្រសិនជាអ្នកជាអ្នកវិនិយោគម្នាក់ តើអ្នកហ៊ានធ្វើការវិនិយោគជាមួយមនុស្សម្នាក់បែបនេះដែរឬទេ? សូម្បីតែមនុស្សជាទីស្រឡាញ់ ដែលនៅក្បែរអ្នក តើពួកគាត់មានក្ដីព្រួយបារម្ភប៉ុណ្ណាចំពោះអ្នក បើអ្នកនៅតែបន្ដធ្វើកំហុសដដែលៗដោយមិនបានទទួលការរៀនសូត្រពិតប្រាកដអំពីហិរញ្ញវត្ថុ និងការគ្រប់គ្រងសាច់ប្រាក់របស់អ្នក………?
សម្រាប់ព័ត៌មានលំអិត សូមទាក់ទងក្រុមការងារ
👉🏻 096 6364 096 / 095 299 967
Telegram Contact #1 Telegram Contact #2
មនុស្សដែលមានផ្នត់គំនិតរីកចម្រើន ពួកគាត់មិនឈប់បន្តការសិក្សារៀនសូត្រនោះទេ! ពួកគាត់មានការគិត ជាអ្នកទើបចាប់ផ្តើម! ពួកគាត់ដឹងថា មានចំណេះដឹងជាច្រើន ដែលគាត់មិនទាន់ចេះ មិនទាន់ដឹង! គាត់ឆ្លាតវៃក្នុងការស្វែងយល់ពីចចំណេះដឹង និងបទពិសោធន៍អ្នកដទៃ យកមកប្រើប្រាស់ដើម្បីបង្កើនភាពរីកចម្រើនក្នុងជីវិតរបស់គាត់! គាត់ដឹងថា ការវិនិយោគពេលវេលា និងថវិកា លើចំណេះដឹង សម្រាប់ខ្លួនឯង មានគុណតម្លៃ មិនអាចកាត់ថ្លៃបាន ដែលអាចជួយគាត់ឱ្យកាន់តែល្អប្រសើរ! កាន់តែរៀន អ្នកនឹងកាន់តែមាន! THE MORE YOU LEARN, THE MORE YOU EARN! Video ផ្នត់គំនិតត្រឹមត្រូវកើនទ្រព្យ សូមទាក់ទងក្រុមការងារ ដើម្បីទទួលបានព័ត៌មានលំអិត៖
096 6364 096 /
បច្ចុប្បន្នបច្ចេកវិទ្យា បណ្តាញសង្គម ចែកចាយព័ត៌មានច្រើនលើសលប់ ដូចនេះ ប្រសិនបើអ្នកមិនបានធ្វើការជ្រើសនូវអ្វីគួរស្តាប់ គួរមើល តាមដាន អ្វីមិនគួរស្តាប់ គួរមើល តាមដាន អ្នកអាចក្លាយជាជនរងគ្រោះនៃព័ត៌មានមួយចំនួន! ចូរជ្រើសរើសតាមដានអ្វីដែលល្អ ជួយអ្នកឱ្យរីកចម្រើន! ខ្ញុំលើកទឹកចិត្ត តាមដាននូវការចែករំលែកចំណេះដឹង ដែលជាក់លាក់ ដែលជួយជីវិតអ្នកឱ្យរីកចម្រើន កើនចំណូល មានសុភមង្គល មានសេចក្តីសុខផ្លូវចិត្ត ទាំងនេះជាកូនសោរសម្រាប់ជីវិតស្រស់បំព្រង!
ហេតុផល ៣ ធ្វើឲ្យអ្នកមិនរីកចម្រើន
អាថ៌កំបាំងនៃភាពរីកចម្រើន ដែលអ្នកគប្បីស្វែងយល់
សម្រាប់ព័ត៌មានលំអិត សូមទាក់ទងក្រុមការងារ
👉🏻 096 6364 096 / 095 299 967
Telegram Contact #1 Telegram
វិធីសាស្រ្តសិក្សារៀនសូត្រ ដែលមានប្រសិទ្ធភាពខ្ពស់បំផុត ការសិក្សារៀនសូត្រមាន ២ប្រភេទ គឺ រៀនបែបអកម្ម (Passive Learning) និង រៀនបែបសកម្ម (Active Learning)! ការសិក្សាជាច្រើន ដែលប្រើវិធីសាស្រ្តអសកម្ម ដែលឱ្យអ្នកសិក្សាបានត្រឹមតែអង្គុយស្តាប់ ទទួលបាននូវចំណេះដឹងដែលមានស្រាប់ តែផ្ទុយទៅវិញ ការសិក្សាបែបសកម្ម គឺអ្នកសិក្សាត្រូវចូលរួមធ្វើសកម្មភាព ចូលរួមគិត ចូលរួមនិយាយ ចូលរួមអនុវត្ត ដើម្បីទទួលបាននូវបទពិសោធន៍ជាក់ស្តែង មិនមែនបានត្រឹមតែទ្រឹស្តី និងតាមអ្វីបានស្តាប់លឺ នោះឡើយ។ វាគឺជារឿងមួយដ៏សំខាន់ដែល បុគ្គលគ្រប់រូប មិនមែនត្រឹមតែស្តាប់ ហើយជឿតែម្ប៉ាងនោះទេ គឺត្រូវតែយកអ្វីដែលបានស្តាប់លឺ យកទៅគិតពិចារណា និងអនុវត្ត ដើម្បីទទួលបាននូវបទពិសោធន៍ពិតប្រាកដ!
CA$HFLOW SECRETS
ជាឧទាហរណ៍ ដូចជាការសិក្សាចំណេះដឹងផ្នែកហិរញ្ញវត្ថុ
មានលុយ១០០០០ដុល្លារគួរវិនិយោគអ្វីដើម្បីចំណេញ? មានបងប្អូនបានសួរខ្ញុំថា លោកគ្រូ ខ្ញុំ មានលុយប្រហែល មួយម៉ឺនដុល្លារ តើខ្ញុំគួរគប្បីវិនិយោគលើអ្វីដើម្បីបានចំណេញ? ខ្ញុំតែងតែផ្តល់នូវយោបល់ដដែលៗសម្រាប់បងប្អូន គឺចាប់ផ្តើមវិនិយោគជាមួយខ្លួនឯង ។ ពោលគឺ សិក្សារៀនសូត្រចំណេះដឹងផ្នែកហិរញ្ញវត្ថុ ជំនាញការគ្រប់គ្រងលុយ (ដឹងខ្ទង់ចំណូលចំណាយជាក់លាក់) បន្ទាប់មកទៀតបងប្អូនចាប់ផ្តើមធ្វើការសិក្សា អំពីប្រភេទទ្រព្យឬក៏ ប្រភេទវិនិយោគដែលបងប្អូនចង់ ធ្វើវិនិយោគ។ បងប្អូនគប្បីចាប់ផ្តើមអនុវត្ត ដោយប្រើប្រាស់ CashFlow Board Game ដែលអនុញ្ញាតឲ្យបងប្អូនអនុវត្តវិនិយោគ ប្រភេទទ្រព្យ ផ្សេងៗ ។ ឧទាហរណ៍ដូចជាអចលនទ្រព្យ ទីផ្សារភាគហ៊ុន ការចាប់ផ្តើមអាជីវកម្មដោយប្រើប្រាស់លុយ ក្រដាស (សម្រាប់ ល្បែង CashFlow) ។ វាជាវិធីសាស្ត្រមួយដ៏ល្អដែលបងប្អូនអាចទទួលបាននូវបទពិសោធន៍ មុនពេលទៅអនុវត្តក្នុងជីវិតជាក់ស្តែង។ ករណីបងប្អូន
*សម្រាប់ម្ចាស់អាជីវកម្ម ថ្នាក់ដឹកនាំក្រុមហ៊ុន ស្ថាប័ន និងអ្នកដែលចង់រីកចម្រើនលើការកសាងទ្រព្យ ផ្នែកខាងក្នុង និងខាងក្រៅ បង្កើនគុណភាពជីវិត បង្កើនសមត្ថភាព ពង្រីកសក្តានុពល ដោយស្វែងយល់ពីចិត្តសាស្រ្ត យុទ្ធសាស្រ្ត ក្នុងការកសាងទ្រព្យ បង្កើនសេចក្តីសុខផ្លូវចិត្ត និងសុភមង្គលគ្រួសារ។
👉 អ្វីដែលអ្នកនឹងទទួលបានពី MASTERY 2.0 DISCOVERY៖
* ស្វែងយល់ពីតម្រូវការពិតប្រាកដ ស្គាល់ខ្លួនឯង និងរៀបចំដំណើរផ្លូវសម្រាប់បង្កើនគុណភាព និងអត្ថន័យជីវិត
* សម្គាល់ឃើញនូវបាំង ដែលរារាំងអ្នកមិនឱ្យសម្រេចនូវគោលដៅដែលបានកំណត់
* ពង្រីកផ្នត់គំនិត បង្កើនភាពជឿជាក់ ផ្តោតលើដំណោះស្រាយ
* រៀបចំនូវដំណើរផ្លូវ ដើម្បីសម្រេចលទ្ធផលដែលខ្លួនកំណត់ទុក
* ពង្រីកជង្រុកទ្រព្យ និងមនសិកាកសាងទ្រព្យរបស់អ្នក ឱ្យធំជាងមុន
*