ចំណេះដឹង ដែលមិនមាននៅសាលារៀន
មនុស្សយើងរៀនតាំងពីមត្តេយ្យ អនុបណ្ឌិត ឬក៏ បណ្ឌិត សញ្ញាបត្រអីក៏ដោយជាទូទៅយើងអត់បាន ប្រើប្រាស់ពេលវេលានៅក្នុងការសិក្សា៤ចំណុចសំខាន់ៗ៖ ទី១ ទាក់ទងនឹងការថែទាំសុខភាព។ មានគ្រូពេទ្យម្នាក់នៅសហរដ្ឋអាមេរិក គាត់អាយុហុកសិបឆ្នាំជាងហើយពេលដែលគាត់រៀនកម្មវិធីជាមួយខ្ញុំ គាត់ស្រក់ទឹកភ្នែក ដោយសារតែគាត់បានដឹងនូវការពិត ដែលគាត់មិនដែលបានដឹង។ គាត់សួរសំណួរថា ហេតុអី បានជាគាត់អត់ដឹងការពិតនេះ? នៅពេលដែលគាត់ចូលកម្មវិធីជាមួយពួកខ្ញុំ គាត់អនុវត្ត នូវវិធីសាស្ត្រ ក្នុងការថែទាំសុខភាពតាមបែបសមាហរណកម្ម រវាង វិទ្យាសាស្ដ្រ បូកជាមួយនឹងបែបធម្មជាតិ រួចហើយនៅក្នុងអំឡុងពេលកម្មវិធី រៀងរាល់ថ្ងៃ គាត់អនុវត្តទៅគាត់ឃើញថាមានភាពខុសប្លែកមែនទែន នូវថាមពល កម្លាំងកំហែង និងបញ្ញាស្មារតី របស់គាត់។ អ្នកខ្លះ សូម្បីតែមានអាការៈមួយចំនួន ដូចជាជាតិពលមួយនៅក្នុងខ្លួន ដែលធ្វើឲ្យ ការគិតអត់សូវ ជ្រះស្រឡះ មានមន្ទិល
- Home
- leaning