តើគួរធ្វើជាអ្នកផ្តល់ឲ្យ ឬ អ្នកទទួលយក?
មនុស្សគ្រប់គ្នាតែងតែចង់បានសេចក្ដីសុខផ្លូវចិត្ត សុភមង្គលគ្រួសារសុខភាពល្អ និងប្រាក់ចំណូលច្រើន។
ខ្ញុំជឿថាបងប្អូនដែលកំពុងតែអានអត្ថបទនេះក៏ដូចគ្នា!
បងប្អូនចង់ទទួលបានភាពរីកចម្រើន ចង់មានចំណូលច្រើន ។ ដោយឡែកនៅក្នុងដំណើរជីវិត យើងសង្កេតឃើញមានមនុស្សពីរប្រភេទធំៗ ប្រភេទទីមួយ គឺមនុស្សដែលចូលចិត្តទទួលយក (Go Getter) ប្រភេទមនុស្សទីពីរ គឺអ្នកដែលចូលចិត្តផ្ដល់ឲ្យ អ្នកដែលចូលចិត្តចែករំលែក (Go Giver)
ដោយឡែកនៅពេលដែលយើងពិនិត្យមើលនូវលទ្ធផលជីវិតរបស់ពួកគាត់ទាំងពីរប្រភេទ ទាំងអ្នកដែលចូលចិត្តទទួល ទាំងអ្នកដែលចូលចិត្តតែផ្តល់ឲ្យ ពួកគាត់ភាគច្រើនមានបញ្ហានៅក្នុងជីវិត ពោលគឺខ្វះខាតនូវសេចក្ដីសុខ ខ្វះខាតនូវ ភាពរីកចម្រើន មិនមានប្រាក់ចំណូលប្រសើរ ។ល។ អ្វីដែលយើងគប្បីធ្វើការផ្ដោតអារម្មណ៍នោះគឺ យើងត្រូវប្រកាន់ខ្ជាប់នូវគោលគំនិត ទាំងពីរ ទាំងការផ្តល់ឲ្យ និងការទទួលយក។
សំណួរសួរថាបើសិនជាបងប្អូនគិតតែទទួលយក មិនមានការផ្តល់ឲ្យ តើនរណាខ្លះនឹងផ្តល់ឲ្យបងប្អូន?
បើសិនបងប្អូនគិតតែផ្តល់ឲ្យ មិនទទួលយក តើទៅថ្ងៃក្រោយបងប្អូនមានលទ្ធភាពអ្វីដើម្បីបន្តនៅក្នុងការផ្តល់ឲ្យ?
ខ្ញុំលើកទឹកចិត្តឲ្យបងប្អូនផ្តល់យោបល់នៅខាងក្រោម តើដំណើរផ្លូវណាមួយដែលបងប្អូនគប្បីធ្វើការជ្រើសរើស បងប្អូនគប្បីផ្ដោតលើការផ្តល់ឲ្យ ? ឬ ក៏បងប្អូនផ្ដោតលើការទទួលយក?
បើសិនជាបងប្អូនយល់ឃើញថាទាំងការផ្តល់ឲ្យ ទាំងការទទួលយកសំខាន់ដូចគ្នា សូម បងប្អូន សរសេរ ខាងក្រោម ថា ខ្ញុំ ជ្រើសយក ទាំង ពីរ គឺ ទាំងការផ្តល់ឲ្យ និងការទទួលយក។
សូមអរគុណ សូមជូនពរដល់បងប្អូនមានសេចក្ដីសុខ សេចក្ដីចម្រើនសុភមង្គល និងសុខភាពល្អ។
សម្រាប់ព័ត៌មានលំអិត សូមទាក់ទងក្រុមការងារ
👉🏻 096 6364 096 / 095 299 967
Telegram: https://t.me/Teamkhampiseth01
Telegram: https://t.me/Teamkhampiseth02