ចិត្តសាស្រ្តសន្សំ
*សំណួរថា តើធ្វើម៉េចទើបសន្សំកើត?
មូលហេតុដ៏សំខាន់ៗដែលអ្នកត្រូវដឹង
១) គោលបំណងនៃការសន្សំ
ត្រូវយល់ដឹងពីសារៈប្រយោជន៍នៃការសន្សំ ហេតុអ្វីចាំបាច់ត្រូវសន្សំ ?
ប្រសិនបើអ្នកគ្មានហេតុផលក្នុងការសន្សំទោះមានប្រាក់ខែតិច ឬច្រើន ក៏មិនមានភាពខុសប្លែកគ្នាដែរ ដែលអ្នកធ្លាប់លឺគេនិយាយថា មួយរយក៏គ្រាន់មួយពាន់ក៏គ្រប់ ឬពេលខ្លះខ្វះទៀត។
ប្រាក់ចំណូលតិច ឬ ច្រើនមិនមានពាក់ព័ន្ធ នឹងការកសាងទ្រព្យនោះទេ អ្វីដែលសំខាន់គឺគុណភាពនៅផ្នែកខាងក្នុង អាកប្បកិរិយា និងទម្លាប់។ មានមួយចំនួនអ្នកខ្លះប្រាក់ចំណូលតិចមានផ្ទះរស់នៅ
ចំណែកឯអ្នកប្រាក់ចំណូលច្រើននៅតែជួលផ្ទះគេរស់នៅ នេះដោយសារតែគុណភាពខាងក្នុងរបស់គាត់មិនសមប្រកប មិនអនុញ្ញាត្តិឲ្យគាត់ក្លាយជាម្ចាស់កម្មសិទ្ធផ្ទះដោយសារតែអ្វីដែលសំខាន់កំណត់នូវភាពមានបានរបស់មនុស្សគឺទាក់ទងទៅនឹងគុណភាពផ្នែកខាងក្នុង។
២) អានុភាពនៃទម្លាប់
នៅពេលដែលអ្នកមានទម្លាប់មានន័យថាអ្នកកំពុងតែធ្វើអ្វីមួយដែលឆ្លុះបញ្ចាំងអំពីការកសាងភាព
ជាអ្នកមាននៅផ្នែកខាងក្នុង
៣) ការកសាងនូវភាពជាអ្នកមានពីខាងក្នុង
ជាទូទៅទ្រព្យដែលអ្នកមាននៅខាងក្រៅ ដូចជាផ្ទះ សំភារះ ឡាន គ្រប់សព្វបែបយ៉ាង វាគឺជាកញ្ចក់ឆ្លុះបញ្ជាំងអំពីភាពមានបាននៅក្នុងខ្លួនរបស់អ្នក ថាតើពេលបច្ចុប្បន្ន នៅក្នុងខ្លួនរបស់យើង បេះដូងរបស់យើង សណ្តានរបស់យើង ថាមពលរបស់យើង ប្រពន្ធ័ខួរក្បាលរបស់យើង តើជានរណាគេ? ថាមពលរបស់យើង ប្រពន្ធ័ខួរក្បាលរបស់យើងបង្កប់ដោយភាពក្រីក្រ មានន័យថាឆាប់ភ័យ ឆាប់ខ្លាច ឆាប់រន្ធត់ ឆាប់ខ្លាចខាត មិនមានទំនុកចិត្ត
មានការព្រួយបារម្ហច្រើន អ្វីៗដែលយើងមាននៅខាងក្រៅគឺជាការឆ្លុះបញ្ចាំង ពីអ្វីមួយដែលមាននៅខាងក្នុងរបស់យើង។
សម្រាប់ព័ត៌មានលំអិត សូមទាក់ទងក្រុមការងារ
👉🏻 096 6364 096 / 095 299 967