តម្រូវការពិតប្រាកដ
*អ្វីទៅតម្រូវការពិតប្រាកដ របស់មនុស្ស?
មនុស្សគ្រប់គ្នាត្រូវការ ភាពរីកចម្រើន សេចក្ដីសុខ សុភមង្គល និង សន្តិភាពផ្លូវចិត្ត ហើយភាគច្រើនមនុស្ស មិនទទួលបាននូវអ្វីដែល ជាភាពរីកចម្រើនពិត សុខពិត និងសុភមង្គលពិត ដោយសារពួកគាត់ផ្ដោតលើការទទួលបាន ច្រើនជាង ការផ្តល់ឲ្យ ការចែករំលែក ឬក៏ ការជួយដោះស្រាយបញ្ហាឲ្យអ្នកដទៃ។ ភាពអាត្មានិយម គឺជារនាំង បិទបាំងមិនឲ្យពួកគាត់ មើលឃើញការពិត ដើម្បីទទួលបាននូវ ភាពរីកចម្រើន សេចក្ដីសុខសុភមង្គល និងសន្តិភាពពិតប្រាកដ។ ដើម្បី ទទួលបាននូវការផ្លាស់ប្តូរនៅក្នុងជីវិត អ្នកត្រូវធ្វើ រឿងទាំងពីរនេះ ទីមួយ អ្នកត្រូវអនុវត្តសកម្មភាព ដើម្បីជួយដោះស្រាយបញ្ហាផ្នែកខាងក្នុង បង្កើតនូវ ភាពរីកចម្រើនសេចក្ដីសុខ និងសុភមង្គលសម្រាប់អ្នកដទៃ ទីពីរ អ្នកត្រូវស្វែងរក មនុស្សដែលមាន ចិត្តល្អ មានចំណេះដឹងមានជំនាញមានបទពិសោធន៍ដើម្បីជួយណែនាំតម្រង់ផ្លូវ និងផ្តល់នូវការបង្ហាត់បង្ហាញដល់អ្នក ដើម្បីឲ្យអ្នកអនុវត្តសកម្មភាព ប្រកបដោយប្រសិទ្ធភាព។
សម្រាប់ព័ត៌មានលំអិត សូមទាក់ទងក្រុមការងារ
👉🏻 096 6364 096 / 095 299 967