ហេតុអ្វី ខ្ញុំធ្វើអ្វី ដែលខ្ញុំកំពុងធ្វើ?
បើសិនខ្ញុំមានការងារផ្សេង ដែលធ្វើឲ្យខ្ញុំសប្បាយចិត្ត រីករាយជាង ការបង្ហាត់បង្ហាញ បណ្តុះបណ្តាល មានន័យថាកិច្ចការពេលបច្ចុប្បន្នរបស់ខ្ញុំ មិនត្រឹមត្រូវស្របជាមួយនឹង សេចក្ដីស្រឡាញ់ និងបេះដូងរបស់ខ្ញុំទេ។
បងប្អូនអាចសួរថា តើការងារដែលផ្តល់ឲ្យលោកគ្រូទទួលបាននូវអារម្មណ៍សប្បាយរីករាយអំណរសាទរបំផុតគឺជាអ្វី? ចម្លើយគឺ ការបង្ហាត់បង្ហាញ និងការជួយគាំទ្រ ដល់ម្ចាស់អាជីវកម្ម សហគ្រិន អ្នកវិនិយោគ អ្នកអភិវឌ្ឍវិស័យអចលនទ្រព្យ ដើម្បីពួកគាត់កសាងទ្រព្យ ប្រកបដោយទំនួលខុសត្រូវសង្គម និងការកសាងទ្រព្យដែលមានចិត្តករុណា។
បើទោះបីជាខ្ញុំសម្លឹងឃើញនឹងមានឱកាស អាចរកចំណូលបានច្រើនជាងកិច្ចការដែលខ្ញុំកំពុងតែធ្វើដប់ដង មួយរយដង មួយពាន់ដង ក្ដី ខ្ញុំនៅរក្សា នូវកិច្ចការដែលខ្ញុំកំពុងតែធ្វើ ជាចំណែកមួយ ដើម្បីគាំទ្រ ទៅដល់ការអភិវឌ្ឍ វិស័យសហគ្រិនភាព ដើម្បីចូលរួមចំណែកនៅក្នុងការដោះស្រាយ បញ្ហាសង្គម តាមរយៈការផ្តល់ការងារ ដល់បង ប្អូនប្រជាពលរដ្ឋខ្មែរយើង។
បើសិនបងប្អូនសួរថាលោកគ្រូ តើមានកម្មវិធីអ្វីដែលខ្ញុំអាចចូលរួមជាមួយនឹងលោកគ្រូបាន?
បងប្អូនអាចតាមដាននៅលើ ហ្វេសប៊ុកផេករបស់ខ្ញុំ បងប្អូននឹងដឹងនូវព័ត៌មាន ទាក់ទងជាមួយនឹងកម្មវិធីបណ្ដុះបណ្ដាល បង្ហាត់បង្ហាញ ជាបន្តបន្ទាប់ ហើយខ្ញុំសូមរងចាំជួបបងប្អូនដើម្បីយើងសហការនៅក្នុងការសិក្សារៀនសូត្រ និងអនុវត្តនូវអ្វីដែលបងប្អូនរៀនបាន ដើម្បីបងប្អូន ទទួលបានភាពរីកចម្រើន ទាំងផ្នែកថវិកា សុភមង្គលគ្រួសារនិងសេចក្ដីសុខផ្លូវចិត្ត។
សម្រាប់ព័ត៌មានលំអិត សូមទាក់ទងក្រុមការងារ
👉🏻 096 6364 096 / 095 299 967