*សម្រាប់ម្ចាស់អាជីវកម្ម ថ្នាក់ដឹកនាំក្រុមហ៊ុន ស្ថាប័ន និងអ្នកដែលចង់រីកចម្រើនលើការកសាងទ្រព្យ ផ្នែកខាងក្នុង និងខាងក្រៅ បង្កើនគុណភាពជីវិត បង្កើនសមត្ថភាព ពង្រីកសក្តានុពល ដោយស្វែងយល់ពីចិត្តសាស្រ្ត យុទ្ធសាស្រ្ត ក្នុងការកសាងទ្រព្យ បង្កើនសេចក្តីសុខផ្លូវចិត្ត និងសុភមង្គលគ្រួសារ។
👉 អ្វីដែលអ្នកនឹងទទួលបានពី MASTERY 2.0 DISCOVERY៖
* ស្វែងយល់ពីតម្រូវការពិតប្រាកដ ស្គាល់ខ្លួនឯង និងរៀបចំដំណើរផ្លូវសម្រាប់បង្កើនគុណភាព និងអត្ថន័យជីវិត
* សម្គាល់ឃើញនូវបាំង ដែលរារាំងអ្នកមិនឱ្យសម្រេចនូវគោលដៅដែលបានកំណត់
* ពង្រីកផ្នត់គំនិត បង្កើនភាពជឿជាក់ ផ្តោតលើដំណោះស្រាយ
* រៀបចំនូវដំណើរផ្លូវ ដើម្បីសម្រេចលទ្ធផលដែលខ្លួនកំណត់ទុក
* ពង្រីកជង្រុកទ្រព្យ និងមនសិកាកសាងទ្រព្យរបស់អ្នក ឱ្យធំជាងមុន
*
ចំណេះដឹង ដែលមិនមាននៅសាលារៀន
មនុស្សយើងរៀនតាំងពីមត្តេយ្យ អនុបណ្ឌិត ឬក៏ បណ្ឌិត សញ្ញាបត្រអីក៏ដោយជាទូទៅយើងអត់បាន ប្រើប្រាស់ពេលវេលានៅក្នុងការសិក្សា៤ចំណុចសំខាន់ៗ៖ ទី១ ទាក់ទងនឹងការថែទាំសុខភាព។ មានគ្រូពេទ្យម្នាក់នៅសហរដ្ឋអាមេរិក គាត់អាយុហុកសិបឆ្នាំជាងហើយពេលដែលគាត់រៀនកម្មវិធីជាមួយខ្ញុំ គាត់ស្រក់ទឹកភ្នែក ដោយសារតែគាត់បានដឹងនូវការពិត ដែលគាត់មិនដែលបានដឹង។ គាត់សួរសំណួរថា ហេតុអី បានជាគាត់អត់ដឹងការពិតនេះ? នៅពេលដែលគាត់ចូលកម្មវិធីជាមួយពួកខ្ញុំ គាត់អនុវត្ត នូវវិធីសាស្ត្រ ក្នុងការថែទាំសុខភាពតាមបែបសមាហរណកម្ម រវាង វិទ្យាសាស្ដ្រ បូកជាមួយនឹងបែបធម្មជាតិ រួចហើយនៅក្នុងអំឡុងពេលកម្មវិធី រៀងរាល់ថ្ងៃ គាត់អនុវត្តទៅគាត់ឃើញថាមានភាពខុសប្លែកមែនទែន នូវថាមពល កម្លាំងកំហែង និងបញ្ញាស្មារតី របស់គាត់។ អ្នកខ្លះ សូម្បីតែមានអាការៈមួយចំនួន ដូចជាជាតិពលមួយនៅក្នុងខ្លួន ដែលធ្វើឲ្យ ការគិតអត់សូវ ជ្រះស្រឡះ មានមន្ទិល