ចំណេះដឹង ដែលមិនមាននៅសាលារៀន
ចំណេះដឹង ដែលមិនមាននៅសាលារៀន
មនុស្សយើងរៀនតាំងពីមត្តេយ្យ អនុបណ្ឌិត ឬក៏ បណ្ឌិត សញ្ញាបត្រអីក៏ដោយជាទូទៅយើងអត់បាន ប្រើប្រាស់ពេលវេលានៅក្នុងការសិក្សា៤ចំណុចសំខាន់ៗ៖ ទី១ ទាក់ទងនឹងការថែទាំសុខភាព។ មានគ្រូពេទ្យម្នាក់នៅសហរដ្ឋអាមេរិក គាត់អាយុហុកសិបឆ្នាំជាងហើយពេលដែលគាត់រៀនកម្មវិធីជាមួយខ្ញុំ គាត់ស្រក់ទឹកភ្នែក ដោយសារតែគាត់បានដឹងនូវការពិត ដែលគាត់មិនដែលបានដឹង។ គាត់សួរសំណួរថា ហេតុអី បានជាគាត់អត់ដឹងការពិតនេះ? នៅពេលដែលគាត់ចូលកម្មវិធីជាមួយពួកខ្ញុំ គាត់អនុវត្ត នូវវិធីសាស្ត្រ ក្នុងការថែទាំសុខភាពតាមបែបសមាហរណកម្ម រវាង វិទ្យាសាស្ដ្រ បូកជាមួយនឹងបែបធម្មជាតិ រួចហើយនៅក្នុងអំឡុងពេលកម្មវិធី រៀងរាល់ថ្ងៃ គាត់អនុវត្តទៅគាត់ឃើញថាមានភាពខុសប្លែកមែនទែន នូវថាមពល កម្លាំងកំហែង និងបញ្ញាស្មារតី របស់គាត់។ អ្នកខ្លះ សូម្បីតែមានអាការៈមួយចំនួន ដូចជាជាតិពលមួយនៅក្នុងខ្លួន ដែលធ្វើឲ្យ ការគិតអត់សូវ ជ្រះស្រឡះ មានមន្ទិល គិតអីអត់សូវលឿន។ នៅពេលដែលគាត់ចូលមក គាត់ចាប់ផ្តើមស្រក់ទឹកភ្នែក រួចហើយគាត់សួរគ្រូពេទ្យ ដែលថែទាំសុខភាព លោក BILL CLINTON ថា៖ តើហេតុអី មិនមានកម្មវិធីបែបហ្នឹង នៅក្នុងកម្មវិធីសិក្សារបស់ពួកគាត់ តាំងពីសម័យមុន និងសម័យបច្ចុប្បន្ន??
វាជាការពិតមួយដែល យើងគ្រប់គ្នា អត់សូវបានរៀនទេ អំពីការថែទាំសុខភាព សុភមង្គលគ្រួសារ សេចក្តីសុខផ្លូវចិត្ត ហើយពិសេសមួយទៀតចំណុចទីបួនគឺ លុយ យើងអត់សូវបានរៀនទេ។ យើងបានរៀនខ្លះដែរ តែរៀនតិច។ អ្នកខ្លះគាត់រៀន Accounting Finance គាត់ពូកែគ្រប់គ្រងលុយក្រុមហ៊ុន តែលុយរបស់គាត់ គាត់មានបញ្ហា រហូតដល់បងប្អូនយើងខ្លះ គាត់អត់ហ៊ានគណនា កត់ត្រាទុកនូវចំណូលចំណាយរបស់គាត់ទេ ដោយសារគាត់ដឹងខ្លួនថា នៅពេលគាត់កត់ទៅ គឺអវិជ្ជមាន អ៊ីចឹងគាត់គ្រាំឈឺ ប្រៀបបានដូចយើងកើតបុស ពេលពេទ្យប្រាប់ថា ប្រសិនបើចង់ជា លុះណាតែវះ តែគាត់ថាអត់ទេ វះទៅឈឺ អ៊ីចឹងគាត់អត់ហ៊ានវះទេ។ គាត់អាចទ្រាំបានតិចៗ គាត់នៅអង្អែលលេង ដោយសារគិតថាការវះវាឈឺខ្លាំងពេក ដូចច្នេះហើយ អ្នកខ្លះអង្អែលការឈឺចាប់ផ្នែកហិរញ្ញវត្ថុ រៀងរាល់ថ្ងៃ រួចហើយ នៅពេលដែលគេនាំអនុវត្តសកម្មភាព ណាមួយដែលជាផ្នែកមួយនៃការធ្វើឲ្យធ្វើឲ្យសះស្បើយនូវរបួសស្នាមផ្នែកហិរញ្ញវត្ថុ គាត់អត់ហ៊ាន សូម្បីតែការកត់ត្រាទុក រៀបចំនូវខ្ទង់ចំណាយ ខ្ទង់ចំណូលឲ្យបានច្បាស់លាស់ គឺជាចំណែកមួយ នៃ ទំនួលខុសត្រូវ ផ្នែកហិរញ្ញវត្ថុ ដែលឈានទៅដល់ការធ្វើឲ្យសះស្បើយរបួសស្នាម ផ្នែកហិរញ្ញវត្ថុ។
បងប្អូនដែលនៅក្នុងកម្មវិធី Mastery 2.0 ធ្លាប់ទទួលបានការបង្ហាញពីខ្ញុំ ទាក់ទងជាមួយនឹង ច្បាប់ធម្មជាតិមួយ គឺ PERTURBATION ដែលជាការបំប្លែងនូវកាកសំណល់រុក្ខជាតិ មនុស្ស ទាំងអស់ ទម្រាំអាចក្លាយទៅជាពេជ្រ តើឆ្លងកាត់ដំណាក់កាលអីខ្លះ? មនុស្សយើងដូចគ្នា ទម្រាំតែមនុស្សម្នាក់ គាត់រីកចម្រើនពិតប្រាកដ គាត់ជោគជ័យពិតប្រាកដ គាត់មានទ្រព្យពិតប្រាកដ គាត់មាន សេចក្តីសុខផ្លូវចិត្ត ពិតប្រាកដ គាត់មានសុភមង្គលគ្រួសារពិតប្រាកដ គាត់មិនអាច លេងសើចៗ បានទេ៕
ដំណើរផ្លូវបន្ទាប់គឺ MASTERY 2.0 ដែលយើងស្វែងរកបញ្ហាពិតប្រាកដរបស់អ្នក ហើយផ្តោតលើការធ្វើឱ្យសះស្បើយពីផ្នែកខាងក្នុង….។
*សម្រាប់ម្ចាស់អាជីវកម្ម ថ្នាក់ដឹកនាំក្រុមហ៊ុន ស្ថាប័ន និងអ្នកដែលចង់រីកចម្រើនលើការកសាងទ្រព្យ ផ្នែកខាងក្នុង និងខាងក្រៅ បង្កើនគុណភាពជីវិត បង្កើនសមត្ថភាព ពង្រីកសក្តានុពល ដោយស្វែងយល់ពីចិត្តសាស្រ្ត យុទ្ធសាស្រ្ត ក្នុងការកសាងទ្រព្យ បង្កើនសេចក្តីសុខផ្លូវចិត្ត និងសុភមង្គលគ្រួសារ។
ចុចលីង (Link) នេះដើម្បីចុះឈ្មោះប្រឹក្សាយោបល់
Telegram: https://t.me/Teamkhampiseth02
រៀនអនុវត្តចែករំលែក_ខាំពិសិដ្ឋ
#khampiseth