មានលុយ១០០០០ដុល្លារគួរវិនិយោគអ្វីដើម្បីចំណេញ?
មានលុយ១០០០០ដុល្លារគួរវិនិយោគអ្វីដើម្បីចំណេញ?
មានបងប្អូនបានសួរខ្ញុំថា លោកគ្រូ ខ្ញុំ មានលុយប្រហែល មួយម៉ឺនដុល្លារ តើខ្ញុំគួរគប្បីវិនិយោគលើអ្វីដើម្បីបានចំណេញ? ខ្ញុំតែងតែផ្តល់នូវយោបល់ដដែលៗសម្រាប់បងប្អូន គឺចាប់ផ្តើមវិនិយោគជាមួយខ្លួនឯង ។ ពោលគឺ សិក្សារៀនសូត្រចំណេះដឹងផ្នែកហិរញ្ញវត្ថុ ជំនាញការគ្រប់គ្រងលុយ (ដឹងខ្ទង់ចំណូលចំណាយជាក់លាក់) បន្ទាប់មកទៀតបងប្អូនចាប់ផ្តើមធ្វើការសិក្សា អំពីប្រភេទទ្រព្យឬក៏ ប្រភេទវិនិយោគដែលបងប្អូនចង់ ធ្វើវិនិយោគ។ បងប្អូនគប្បីចាប់ផ្តើមអនុវត្ត ដោយប្រើប្រាស់ CashFlow Board Game ដែលអនុញ្ញាតឲ្យបងប្អូនអនុវត្តវិនិយោគ ប្រភេទទ្រព្យ ផ្សេងៗ ។ ឧទាហរណ៍ដូចជាអចលនទ្រព្យ ទីផ្សារភាគហ៊ុន ការចាប់ផ្តើមអាជីវកម្មដោយប្រើប្រាស់លុយ ក្រដាស (សម្រាប់ ល្បែង CashFlow) ។ វាជាវិធីសាស្ត្រមួយដ៏ល្អដែលបងប្អូនអាចទទួលបាននូវបទពិសោធន៍ មុនពេលទៅអនុវត្តក្នុងជីវិតជាក់ស្តែង។ ករណីបងប្អូន ខាត ឬ ចំណេញ វាគឺជាលុយនៅក្នុងល្បែង មិនមែនជាលុយពិតប្រាកដ ដែលវាមិនប៉ះពាល់ដល់ ថវិកាសន្សំ ដើមទុន ទ្រព្យសម្បត្តិផ្ទាល់ខ្លួន ឬ ក្រុមគ្រួសារឡើយ។ ដូច្នេះបងប្អូនអាចស្វែងយល់ ពីខ្លួនឯង សិក្សាពីមនុស្សនៅជុំវិញនៅពេលដែលបងប្អូនអនុវត្ត CashFlow Board Game ជាមួយពួកគាត់។ នៅពេលដែលបងប្អូនមានបទពិសោធន៍ ជាមួយ ល្បែង CashFlow បងប្អូនអាចចាប់ផ្ដើមអនុវត្តនៅក្នុងជីវិតជាក់ស្ដែងពីតូចទៅ។ ខ្ញុំជឿជាក់ថានេះជាវិធីសាស្ត្រមួយដែលមានប្រសិទ្ធភាពសម្រាប់អ្នកចាប់ផ្ដើមដំបូង ។ ខ្ញុំលើកទឹកចិត្តឲ្យបងប្អូនចូលរួមនៅក្នុងកម្មវិធី #CashFlow_Pro វាជាកម្មវិធីមួយដ៏ល្អសម្រាប់បងប្អូនធ្វើការស្វែងយល់អំពី ចិត្តសាស្ត្រវិធីសាស្ត្រ និងជំនាញនៅក្នុងការវិនិយោគ។
ចំណេះដឹងហិរញ្ញវត្ថុជួយអ្នកឱ្យចេះបង្កើត គ្រប់គ្រង និងបង្កើនទ្រព្យ
សូមអរគុណ! ខ្ញុំរង់ចាំជួបបងប្អូននៅក្នុងកម្មវិធី #CashFlow_Pro ។ ខមិន #OK សម្រាប់ព័ត៌មានលំអិត
☎️ 016/098 981 966 | 095 299 967
Telegram: https://t.me/Teamkhampiseth02