កង្វះខាត ចំណេះដឹងផ្នែកហិរញ្ញវត្ថុ
កង្វះខាត ចំណេះដឹងផ្នែកហិរញ្ញវត្ថុ
ចំណេះដឹងផ្នែកហិរញ្ញវត្ថុ គឺសំខាន់ណាស់សម្រាប់យើងគ្រប់គ្នា ទោះបីអ្នកមានលុយច្រើន ឬក៏មិនមានលុយ ហើយនៅពេលដែលអ្នកមិនមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ អ្នកដែលមានលុ.យច្រើនអាចបាត់បង់លឿន ហើយអ្នកដែលមិនមានលយ នឹងបន្តមិនមានលុយ។ ដោយសារតែចំណេះដឹងផ្នែកហិរញ្ញវត្ថុ គឺជាចំណែកមួយដ៏សំខាន់ដែលជួយយើង ឲ្យប្រើប្រាស់គំនិតច្នៃប្រឌិតរបស់យើង ប្រើប្រាស់នូវលុយរបស់យើងនៅ ក្នុងការបង្កើតឲ្យមាន នូវការកើនឡើងផ្នែកហិរញ្ញវត្ថុ ដើម្បីបង្កើននូវលំហូរសាច់ប្រាក់របស់យើង។
ជារឿយៗនៅពេលដែលបុគ្គលម្នាក់មិនមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ គ្រប់គ្រាន់គាត់តែងតែ ប្រើប្រាស់លុ.យរបស់គាត់ នៅក្នុងខ្ទង់មួយដែលមិនត្រឹមត្រូវ ឬក៏ពេលខ្លះគាត់ពឹងផ្អែកទៅលើអ្នកជំនាញផ្នែកហិរញ្ញវត្ថុខាង ក្រៅដែលគាត់អាចក្លាយទៅជាជនរងគ្រោះនៃការជឿជាក់អ្នកខាងក្រៅ ដោយសារតែគាត់ មិនមានជំនឿជឿជាក់លើខ្លួនឯង ហើយបញ្ហាដែលគាត់មិនមានជំនឿជឿជាក់ គឺដោយសារតែគាត់មិនមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ។ ដូច្នេះហើយ ខ្ញុំលើកទឹកចិត្តឲ្យអ្នកសិក្សាស្វែងយល់ អំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុឲ្យបានច្រើន ដឹងអំពីលំហូរសាច់ប្រាក់នៅក្នុងក្រុមគ្រួសារ ឬក្រុមហ៊ុនរបស់អ្នក ដឹងពីប្រាក់ចំណូលប្រចាំថ្ងៃ ប្រចាំសប្ដាហ៍ ប្រចាំខែ ប្រចាំឆ្នាំ ដឹងអំពីលំហូរសាច់ប្រាក់ចេញ ខ្ទង់ចំណាយរបស់អ្នកឲ្យបានច្បាស់ តើអ្នកចំណាយទៅលើអ្វីខ្លះ? ហើយបន្ទាប់មកទៀត អ្នកត្រូវបន្ដការសិក្សា ហើយខ្ញុំលើកទឹកចិត្តឲ្យអ្នកចូលរួមក្នុងកម្មវិធី CA$HFLOW SECRETS ដោយសារនៅក្នុងកម្មវិធីនេះ ផ្ដល់នូវចំណែកដ៏សំខាន់សម្រាប់ជីវិតរបស់យើងគឺ ការស្វែងយល់ពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដែលចំណេះដឹងទាំងអស់នោះ យើងពិបាកនៅក្នុងការយល់បានតាមរយៈការសិក្សានៅក្នុងសាលារៀន។ ទោះបីអ្នក ឬអ្នកផ្សេងទៀតដែលគាត់អនុវត្ត នៅក្នុងក្រុមហ៊ុនអាជីវកម្ម ក៏មានចំណែកណាមួយនោះ គាត់មិនអាចទទួលបាននូវចំណេះដឹងផ្នែកហិរញ្ញវត្ថុដែរ។ ដូច្នេះហើយ ខ្ញុំលើកទឹកចិត្តឲ្យអ្នក ស្វែងរកនូវឱកាសក្នុងការសិក្សាបន្ថែមជាមួយនឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុតាមរយៈ កម្មវិធី CA$HFLOW SECRETS ។
ដំណោះស្រាយល្អបំផុត សម្រាប់អ្នកចង់រីកចម្រើនផ្នែកហិរញ្ញវត្ថុ និងសហគ្រិនភាព | ខាំពិសិដ្ឋ | Kham Piseth
សម្រាប់ព័ត៌មានលំអិត អំពីឱកាសចូលរួម អាចទាក់ទងក្រុមការងារ
👉🏻 096 6364 096 / 095 299 967
តេលេក្រាម: https://t.me/Teamkhampiseth01
តេលេក្រាម: https://t.me/Teamkhampiseth02