មូលហេតុអាជីវកម្ម ជាង ៩០% បរាជ័យ
* ហេតុអ្វីបានជាង 90% នៃអាជីវកម្មត្រូវបរាជ័យក្នុងរយៈពេល10 ឆ្នាំនេះ?
ជាធម្មតា នៅក្នុងក្រាបបង្ហាញពីរបាយការណ៍សេដ្ឋកិច្ច អ្នកនឹងមើលឃើញខ្សែក្រាបដែលនៅចំណុចចាប់ផ្ដើមឡើងខ្ពស់ទៅដល់ចំណុចកំពូល ដែលជាទូទៅត្រូវចំណាយ ពេលប្រហែលជាដប់ឆ្នាំ។ តើគ្រប់គ្នាឆ្ងល់ដែលឬទេថា ហេតុអ្វីបានជាជាង 90% នៃអាជីវកម្មត្រូវបរាជ័យក្នុងរយៈពេល10 ឆ្នាំនេះ?
នេះក៏ដោយសារតែអាជីវកម្មភាគច្រើនអាចរស់បានដរាបណាសេដ្ឋកិច្ចមានអំណោយផលសម្រាប់ពួកគេ។
សូម្បីតែមនុស្សល្ងីល្ងើក៏អាចរកលុយបានដែរនៅពេលមានពន្លឺព្រះអាទិត្យរះត្រចះត្រចង់ មានខ្យល់បក់នៅខាងក្រោយ ហើយជំនោរទឹកកើនធ្វើឱ្យពួកគេខ្ពស់ឡើងៗ។ សូមសម្លឹងមើលប្រាក់ដែលរកបានយ៉ាងច្រើន ក្នុងអំឡុងពេលរីកចម្រើននៃ dot-com នៅចុងទសវត្សទី 90 ឬ អចលនទ្រព្យដែលរីកលូតលាស់យ៉ាងលឿនពីឆ្នាំ 2003-2007 ។ ភាគច្រើននៃអ្នកដែលរកប្រាក់តាមវិធីទាំងនេះ បាត់បង់ប្រាក់ទាំងនោះត្រឡប់មកវិញនៅពេលសេដ្ឋកិច្ចធ្លាក់ចុះ។ ប្រសិនបើអ្នកអាចទទួលបានជោគជ័យដោយសារតែស្ថានការណ៍ដែលកំពុងជួយអ្នក អ្នកក៏គង់តែនឹងត្រូវវិនាសព្រោះតែការផ្លាស់ប្តូរ នៅក្នុងអាជីវកម្មនោះ។
ការទទួលបានជំនាញ និងឧបករណ៍ដែលត្រូវការសម្រាប់និរន្តរភាព នៃអាជីវកម្ម គឺជារឿងសំខាន់បំផុត។ ហើយការបង្កើតជោគជ័យប្រកបដោយនិរន្តរភាពមានន័យថាអ្នកដឹងពី អ្វីដែលត្រូវធ្វើទាំងពេលដែលសេដ្ឋកិច្ចអាក្រក់ និងល្អ។