#ដំណើរជួយសង្គម គ្រួសារ MASTERY 2.0
យើងបន្តរៀន អនុវត្ត ចែករំលែក *បង្កើនគុណភាពជីវិត រីករាយ រីកចម្រើន មានអំណរសាទរ ជីវិតមានអត្ថន័យ 🙏 ភាពមានបានពិតប្រាកដ យើងត្រូវ មានសុខភាពរាងកាយល្អ មានសេចក្តីសុខផ្លូវចិត្ត សុភមង្គលគ្រួសារ រួមទាំងមានទ្រព្យខាងក្រៅ និងការចែករំលែកដល់សង្គម..។ Mastery 2.0 ជួយកសាងទ្រព្យផ្នែកខាងក្នុង និងខាងក្រៅ ចាក់គ្រឹះនៃភាពមានបានពិតប្រាកដ៕
ឆ្លងកាត់ការងារជាច្រើនឆ្នាំ លោក ខាំ ពិសិដ្ឋ បានយល់ឃើញថា ដើម្បីទទួលបានភាពរីកចម្រើនផ្នែកហិរញ្ញវត្ថុ គាត់ត្រូវផ្លាស់ប្តូរទិសដៅជីវិត ពីអ្នកធ្វើការងារ ទៅជាសហគ្រិន និងអ្នកវិនិយោគ។ ជាការពិតដូចអ្នកបានដឹងហើយថា ដើម្បីដើរផ្លាស់ប្តូរឲ្យបាន លឿន អ្នកត្រូវ ស្វែងរកអ្នកជំនាញពិតប្រាកដដើម្បីសិក្សាជាមួយ ។ គាត់បាន ជួប និងសិក្សាដោយផ្ទាល់ជាមួយ អ្នកជំនាញ ការសាងទ្រព្យ អន្តរជាតិ និងសកលលោក ដូចជា Tony Robbins, Robert Kiyosaki, Marshall Thurber (The Creator of Money & You Program), Rich Dad Advisors, Brian Tracy, កម្មវិធី លោក T. Harv Eker ។ល។ ជាពិសេស លោកបានក្លាយជា សិស្សផ្ទាល់ របស់ ឪពុក អ្នកមាន អាសុី (Rich Dad Asia, Bellum Tan) ដែលជាអតីតដៃគូយុទ្ធសាស្រ្តរបស់ លោក Robert Kiyosaki អស់រយៈពេលជិត ៤ ឆ្នាំ ។
វិធីសាស្រ្ត បង្រៀន និងបង្ហាត់បង្ហាញរបស់ លោក ខាំ ពិសិដ្ឋ គឺជាវិធីសាស្រ្ត មានពិត មិនមែនតាមបែប មានឆាប់រហ័ស ឬរូបមន្តបែបអាភីនីហា ដើម្បីក្លាយជា សេដ្ឋីក្នុងពេលដ៏ខ្លីនោះទេ ។ នេះជាហេតុផល មួយដែល អ្នកចូលរួម កម្មវិធីរបស់គាត់ ភាគច្រើនជាម្ចាស់អាជីវកម្ម ម្ចាស់គម្រោងអចលនទ្រព្យ អ្នកវិនិយោគ បុគ្គលិក ក្រុមហ៊ុន ។ល។ ដែលពួកគាត់ គឺជាមនុស្ស ដែលអ្នក គប្បីរាប់អាន និងរៀនសូត្រជាមួយ ប្រកបដោយទំនុកចិត្ត។ “គាត់គឺជា គ្រូបង្វឹកដ៏ពិតប្រាកដម្នាក់។ បន្ទាប់ពីខ្ញុំទទួលបានការបង្វឹកពីគាត់ ការរីកចម្រើនផ្នែកហិរញ្ញវត្ថុ និងទំនាក់ទំនងគ្រួសាររបស់ខ្ញុំ មានភាពល្អប្រសើរឡើង ខ្ញុំកាន់តែមានវិន័យ មានសុខភាពរឹងមាំ មានភាពក្លាហាន និងមានទំនុកចិត្តជាងមុន។ ខ្ញុំសូមណែនាំឱ្យចូលរួមកម្មវិធីរបស់គាត់ នោះអ្នកនឹងទទួលបាននូវបទពិសោធន៍ល្អប្រសើរយ៉ាងពិតប្រាកដ។” លោក យាន ណារ៉ុង, ម្ចាស់គម្រោងអចលនទ្រព្យ